Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

គណនេយ្យករ-ផ្នែកត្រួតពិនិត្យហិរញ្ញវត្ថុ (Accountant -Financial Control Officer) ចំនួន០២នាក់ Full-time Job

5 years ago Banking / Financial Service / Insurance Phnom Penh 1,296 views
Roles & Responsibilities:

តួនាទី និងភារកិច្ចទទួលខុសត្រូវ

  • អនុវត្តន៍ និងចូលរួមអភិវឌ្ឍន៍ឲ្យទាន់សម័យជានិច្ចនូវគោលការណ៍នីតិវិធី និងសេចក្តីណែនាំឲ្យមានប្រសិទ្ធភាពខ្ពស់ ។
  • ត្រួតពិនិត្យរាល់ប្រតិបត្តិការប្រចាំថ្ងៃ និងចំណាយប្រចាំខែរបស់សាខាឲ្យស្របទៅតាមនីតិវិធី គោលការណ៍ សេចក្តីជូនដំណឹង និងសេចក្តីណែនាំដែលបានចេញ ។
  • ត្រួតពិនិត្យប្រតិបត្តិការរបស់សាខាកត់ត្រាគំហើញប្រចាំថ្ងៃ ប្រចាំខែបូកសរុបគំហើញគ្រប់សាខា និងធ្វើការកែតម្រូវប្រតិបត្តិការ ។
  • ត្រួតពិនិត្យលើការអនុម័តការកត់ត្រា គណនេយ្យទ្វេភាគ សាច់ប្រាក់ធនាគារ និងប្រតិបត្តិការកែតម្រូវផ្សេងៗ លើកលែងប្រតិបត្តិការសាច់ប្រាក់។
  • ត្រួតពិនិត្យ និងតាមដានរាល់សមតុល្យគណនី ដើម្បីធានាថាការកត់ត្រាគណនីត្រូវបានចាត់ថ្នាក់ត្រឹមត្រូវស្របតាមគោលការណ៍ ។
  • ធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធត្រួតពិនិត្យ និងបញ្ជីតាមដានដើម្បីបង្កើនប្រសិទ្ធភាពការងារគណនេយ្យកររបស់ការិយាល័យសាខា ។
  • ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី។
Job Requirements:

លក្ខខណ្ឌនៃការជ្រើសរើស

  • កម្រិតវប្បធម៌បញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅ ជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬជំនាញដែលពាក់ព័ន្ធ ។
  • មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ពាក់ព័ន្ធនឹងផ្នែកគណនេយ្យក្នុងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ ឬបទពិសោធន៍ផ្សេងដែលពាក់ព័ន្ធ ។
  • មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
  • អាចប្រើប្រាស់ភាសាអង់គ្លេស និងមានចំណេះដឹងខាងផ្នែកបច្ចេកទេសដូចជា; Ms. Word, Excel, Powerpoint, Email និង ​Quick book...។
  • មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
  • មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
  • អាចចុះបេសកកម្មទៅធ្វើការនៅតាមបណ្តាខេត្តបាន។
How to Apply:

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្ត​​សញ្ញាណ​​​ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖ (855)​ 23​ 888 879 / 87 999 291E-mail: [email protected]

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង ៤: ៣០ល្ងាច

សូមអរគុណ!!!

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។