Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

មន្ត្រីផ្នែកទំនាក់ទំនងអតិថិជន (Customer Relationship Officer) ចំនួន ១៥នាក់ Full-time Job

5 years ago Banking / Financial Service / Insurance Phnom Penh 2,284 views
Roles & Responsibilities:

តួនាទី និងភារកិច្ចទទួលខុសត្រូវ

  • រៀបចំដំណើរការនៃការផ្សព្វផ្សាយ តាមរយៈសម្ភារផ្សព្វផ្សាយគ្រប់ប្រភេទ ដូចជា៖ ខិត្តប័ណ្ណផ្សព្វផ្សាយ បដា ទម្រង់ប័ណ្ណ និងផ្ទាំងប៉ាណូ ។
  • រៀបចំលើការផលិតស្ប៉តកម្មវិធីផ្សព្វផ្សាយ ព្រមទាំងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយរួមមាន៖ ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី និងព្រឹត្តិបត្រ ផ្សេងៗ ។
  • ផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយស្ថាប័នរដ្ឋ និងឯកជន ដើម្បីលក់ផលិត​ផល សេវាកម្មរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មហានគរ ។
  • ជួយរៀបចំ និងតាមដានសំណើសុំប្រាក់កម្ចីពីសាខានីមួយៗ លើផលិតផលឥណទានម៉ូតូ និងរថយន្ត ។
  • សហការណ៍ជាមួយមន្ទីសាធារណការ ក្នុងការធ្វើស្លាកលេខ និងកាតគ្រីទាំង​រថយន្ត និងម៉ូតូ និងធ្វើការបញ្ជូនកាតគ្រី ទៅតាមសាខាដែលពាក់ព័ន្ធ
  • ជួយរៀបចំ និងតាមដានរបាយការណ៍ផ្សព្វផ្សាយគ្រប់សាខា សម្រាប់ផ្ដល់ជូនអ្នកគ្រប់គ្រង ។
  • អនុវត្តន៍ភារកិច្ចផ្សេងៗទៀត ដែលបានផ្ដល់ដោយអ្នកគ្រប់គ្រង ។
Job Requirements:

លក្ខខណ្ឌនៃការជ្រើសរើស

  • កម្រិតវប្បធម៌កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣ឡើង ជំនាញ ទីផ្សារធនាគារហរិញ្ញវត្ថុ គណនេយ្យ ឬជំនាញពាក់ព័ន្ធផ្សេងៗ ។
  • មិនតម្រូវឲ្យមានបទពិសោធន៍ ។
  • មានសមត្ថភាពធ្វើការឯករាជ្យ និងជាក្រុម ប្រកបដោយប្រសិទ្ធភាព ។
  • មានចំណេះដឹងខាងផ្នែកកុំព្យូទ័រ ដូចជា Ms. Word, Ms. Excel Power Point, Email ។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបាន(និយាយ អាន និងសរសេរ)
  • មានគំនិតឆ្នៃប្រឌិត និងមានការអភិវឌ្ឍនវិធីសាស្ត្រថ្មីៗ ។
  • មាន​លក្ខណៈ​សម្បត្តិ​សមរម្យ ​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ និងមានភាព រស់រាយ ស្មោះត្រង់ ម៉ឹងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
  • ផ្ដល់អាទិភាពសម្រាប់បេក្ខនារី ។

How to Apply:

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្ត​​សញ្ញាណ​​​ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន៖ (855) 23 888 879 / 87 999 291 E-mail: [email protected]

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៤: ៣០ល្ងាច

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។