មន្ត្រីឥណទាន (Credit Officer) ៤៧នាក់ Full-time Job
5 years ago - Banking / Financial Service / Insurance - Phnom Penh - 1,314 viewsRoles & Responsibilities:
- អនុវត្តឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ តាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានា ដែល ពាក់ព័ន្ធនឹងតួនាទី។
- ចុះផ្សព្វផ្សាយដល់អតិថិជនទូទៅ-គោលដៅ ឲ្យយល់ច្បាស់នូវប្រភេទផលិតផល-សេវាកម្ម និង វិន័យរបស់គ្រឹះស្ថាន។
- បញ្ចេញឥណទានឲ្យបានត្រឹមត្រូវ ទាំងបរិមាណ និងគុណភាព។
- ប្រមូលឥណទានពីអតិថិជនឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។
- ការងារពាក់ព័ន្ធផ្សេងៗចាត់តាំងដោយប្រធានសាមី ។
Job Requirements:
- កម្រិតវប្បធម៌ ជានិសិ្សតឆ្នាំទី១ ផ្នែកបរិញ្ញាបត្រ ឫបរិញ្ញាបត្ររងឡើងទៅ។
- មិនទាមទារបទពិសោធន៍ ។
- ជានីតិជន ដែលមានសញ្ជាតិខ្មែរ ។
- មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
- មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
How to Apply:
ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅគ្រប់ការិយាល័យ-សាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក។ ការដាក់ពាក្យសុំបម្រើការងារត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់ផ្សេងៗ ។
អាស័យដ្ឋានសម្រាប់ទំនាក់ទំនង និងដាក់ពាក្យសុំបម្រើការងារ
ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
សាខា ៖ គ្រប់សាខាទូទាំងខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។
លេខទូរសព្ទទំនាក់ទំនង ៖ 087 999 291-093 44 77 99 ឬ E-mail: [email protected]
គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)៖ www.facebook.com/Mohanokor
ចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ៕
សូមអរគុណ!!
Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។