មន្ត្រីឥណទានជាន់ខ្ពស់ ( ចំនួន ០៧នាក់) Full-time Job
5 years ago - Banking / Financial Service / Insurance - Phnom Penh - 1,264 viewsRoles & Responsibilities:
- អនុវត្តកិច្ចការឥណទានក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវដោយធានាអនុវត្តឲ្យបានត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន៖ ផ្សព្វផ្សាយ បញ្ចេញឥណទាន ប្រមូលឥណទាន និងការដោះស្រាយបញ្ហា ។
- ត្រួតពិនិត្យខ្លួនឯងនូវរាល់ភាពអសកម្មការងារ ដើម្បីធ្វើការកែលម្អ និងបំពេញចំណុចខ្វះខាត ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
- រក្សាបាននូវទំនាក់ទំនងល្អប្រសើរជានិច្ច ជាមួយផ្នែកដែលពាក់ព័ន្ធទាំងខាងក្នុង និងខាងក្រៅ ដើម្បីធ្វើឲ្យការងារប្រព្រឹត្តទៅដោយរលូន ។
- ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី ។
Job Requirements:
- កម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឆ្នាំទី០២ ឡើងទៅ ។
- បទពិសោធន៍យ៉ាងតិច ១ឆ្នាំក្នុងវិស័យឥណទាន ។
- មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
- ជានីតិជន ដែលមានសញ្ជាតិខ្មែរ ។
- អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ (Ms. Office) ។
- មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
- មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
How to Apply:
ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅគ្រប់ការិយាល័យ-សាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក។ ការដាក់ពាក្យសុំបម្រើការងារត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
និងលិខិតបញ្ជាក់ផ្សេងៗ ។
អាស័យដ្ឋានសម្រាប់ទំនាក់ទំនង និងដាក់ពាក្យសុំបម្រើការងារ
ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
សាខា ៖ គ្រប់សាខាទូទាំងខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។
លេខទូរសព្ទទំនាក់ទំនង ៖ 087 999 291 / 093 44 77 99 ឬ E-mail: [email protected]
គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)៖ www.facebook.com/Mohanokor
ចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ៕