Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

មន្ត្រីឥណទានជាន់ខ្ពស់ ( ចំនួន ០៧នាក់) Full-time Job

5 years ago Banking / Financial Service / Insurance Phnom Penh 1,263 views
Roles & Responsibilities:

- អនុវត្តកិច្ចការឥណទានក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវដោយធានាអនុវត្តឲ្យបានត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន៖ ផ្សព្វផ្សាយ បញ្ចេញឥណទាន ប្រមូលឥណទាន និងការដោះស្រាយបញ្ហា ។
- ត្រួតពិនិត្យខ្លួនឯងនូវរាល់ភាពអសកម្មការងារ ដើម្បីធ្វើការកែលម្អ និងបំពេញចំណុចខ្វះខាត ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
- រក្សាបាននូវទំនាក់ទំនងល្អប្រសើរជានិច្ច ជាមួយផ្នែកដែលពាក់ព័ន្ធទាំងខាងក្នុង និងខាងក្រៅ ដើម្បីធ្វើឲ្យការងារប្រព្រឹត្តទៅដោយរលូន ។
- ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី ។

Job Requirements:

- កម្រិតវប្បធម៌ចាប់ពីថ្នាក់បរិញ្ញាបត្រឆ្នាំទី០២ ឡើងទៅ ។
- បទពិសោធន៍យ៉ាងតិច ១ឆ្នាំក្នុងវិស័យឥណទាន ។
- មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
- ជានីតិជន ដែលមានសញ្ជាតិខ្មែរ ។
- អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ (Ms. Office) ។
- មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
- មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។

How to Apply:

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅគ្រប់ការិយាល័យ-សាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក។ ការដាក់ពាក្យសុំបម្រើការងារត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្ត​​សញ្ញាណ​​​ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

និងលិខិតបញ្ជាក់ផ្សេងៗ

អាស័យដ្ឋានសម្រាប់ទំនាក់ទំនង និងដាក់ពាក្យសុំបម្រើការងារ

ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

សាខា ៖ គ្រប់សាខាទូទាំងខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា​ ។

លេខទូរសព្ទទំនាក់ទំនង ៖ 087 999 291 / 093 44 77 99E-mail: [email protected]

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

ចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ៕

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។