Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

មន្រ្តីឥណទានស្ម័គ្រចិត្ត ៣០ នាក់ គ្រប់សាខា Full-time Job

4 years ago Banking / Financial Service / Insurance Phnom Penh 1,941 views
Roles & Responsibilities:

តួនាទី និងទំនួលខុសត្រូវ៖

  1. ជួយផ្សព្វផ្សាយសេវាកម្មរបស់ ណុង ហឹបហ្វាយនែននិងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
  2. ជួយគ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពនិងជំរុញឱ្យមានអតិថិជនថ្មីកើនឡើង។
  3. ជួយប្រធានក្រុមរបស់ណុង ហឹបហ្វាយនែនក្នុងការបំពេញពាក្យសុំខ្ចីប្រាក់ និងពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។

Job Requirements:

លក្ខខណ្ឌតម្រូវ៖

  1. យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (ជាប់បាក់ឌុប)។
  2. ចេះជំនាញផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទីផ្សារ​កាន់តែប្រសើរ។
  3. មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
  4. ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់ណុង ហឹបហ្វាយនែន។

អត្ថប្រយោជន៍ដែល ណុង ហឹបហ្វាយនែន ផ្តល់ជូនមន្រ្តីឥណទានស្ម័គ្រចិត្ត៖

  1. ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១៥០​ - ១៨០ដុល្លារ
  2. ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ពីបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស
  3. ទទួលបានការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អាជីពការងារ
  4. ទទួលបានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិជាមួយ ណុង ហឹប ហ្វាយនែន

How to Apply:

របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុង ហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល [email protected]
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 333 64 13

មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ធនាគារ ណុងហឹប ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នហិរញ្ញវត្ថុ ដែលមានភាពជឿនលឿនបំផុតនៅជុំវិញពិភពលោកជាមួយនឹងកំណត់ត្រាប្រវត្តិសាស្ត្រ ពាក់កណ្តាលសតវត្សមកហើយ នៅក្នុងផ្តល់សេវាហិរញ្ញវត្ថុ។ ធនាគារនេះ បានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសតាមរយៈសាខាបរទេសនៅសហរដ្ឋអាមេរិក និងវៀតណាម ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា និងការិយាល័យតំណាងនៅក្នុងប្រទេសចិន និងឥណ្ឌា។