NongHyup Finance (Cambodia) Plc.
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ធនាគារ ណុងហឹប ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នហិរញ្ញវត្ថុ ដែលមានភាពជឿនលឿនបំផុតនៅជុំវិញពិភពលោកជាមួយនឹងកំណត់ត្រាប្រវត្តិសាស្ត្រ ពាក់កណ្តាលសតវត្សមកហើយ នៅក្នុងផ្តល់សេវាហិរញ្ញវត្ថុ។ ធនាគារនេះ បានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសតាមរយៈសាខាបរទេសនៅសហរដ្ឋអាមេរិក និងវៀតណាម ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា និងការិយាល័យតំណាងនៅក្នុងប្រទេសចិន និងឥណ្ឌា។