Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

នាយកគ្រប់គ្រងតំបន់ (Regional Manager) ចំនួន ០២នាក់ Full-time Job

5 years ago Banking / Financial Service / Insurance Phnom Penh 1,174 views
Roles & Responsibilities:

តួនាទី និងភារកិច្ចទទួលខុសត្រូវ

  • សិក្សា​ ​ត្រួតពិនិត្យ​ ស្ថានភាពទីផ្សារ ព័ត៌មានគូរប្រកួតប្រជែង ឱកាស​ ​ការគំរាមកំហែង ក្នុងតំបន់ប្រតិបត្តិការដែលមានស្រាប់ និងឱកាសពង្រីកតំបន់ប្រតិបត្តិការថ្មី ក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន ។
  • តាមដាន ត្រួតពិនិត្យ ការអនុវត្តផែនការអាជីវកម្ម ប្រចាំឆ្នាំរបស់សាខា ក្រោមឱវាទ ឲ្យសម្រេចបានផែនការដែលបានគ្រោងទុក គ្រប់ផលិតផលនីមួយៗ ។
  • គ្រប់គ្រង ចាត់ចែង​ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការបញ្ចេញឥណទានរបស់សាខា ដែលបានអនុម័ត ឬផ្តល់សិទ្ធិឲ្យគេអនុម័ត ។
  • ត្រួតពិនិត្យមើលផែនការធនធានមនុស្ស ចូលរួមផ្សព្វផ្សាយជ្រើសរើស និងសម្ភាសន៍បុគ្គលិក តាម​សាខាក្រោមឱវាទ ដើម្បីធានាថាធនធានមនុស្សគ្រប់ផ្នែកមានគ្រប់គ្រាន់តាមផែនការ ។
  • ធានាឲ្យប្រាកដថា​​ គោលនយោបាយឥណទាន​ នី​តិវិធី អនុសារណៈ​ផ្សេងៗ និងគោលនយោបាយ​គ្រប់ផ្នែក នៃសាខាក្រោមឱវាទ បានអនុវត្តត្រឹមត្រូវស្របតាមគោលការណ៍ដែលបានចែង ។
Job Requirements:

លក្ខខណ្ឌនៃការជ្រើសរើស

  • បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច គ្រប់គ្រងអាជីវកម្ម ឬជំនាញពាក់ព័ន្ធផ្សេងទៀត ។
  • មានបទពិសោធន៍យ៉ាងតិច​ ០៥ឆ្នាំឡើទៅ ពាក់ព័ន្ធនឹងវិស័យធនាគារ​ ។
  • មានភាពជាអ្នកដឹកនាំ និងជម្រុញលើកទឹកចិត្ត ។
  • មានចំណេះដឹងខាងផ្នែកបច្ចេកទេសដូចជា Ms. Word, Excel, PowerPoint, Email ។
  • មានទំនាក់ទំនងល្អគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងបង្កើនភាពទុកចិត្ដ​​ ។
  • មានភាពស្មោះត្រង់ សុខភាពល្អ មានឆន្ទៈខ្ពស់ចំពោះការងារ និងមានភាពអត់ធ្មត់ ។
  • មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ និងអាចធ្វើការតាមបណ្ដាខេត្តផ្សេងៗទៀតបាន​​ ។
How to Apply:

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្ត​​សញ្ញាណ​​​ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ

ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖ (855) 23 888 879 / 87 999 291E-mail: [email protected]

គេហទំព័រ ៖ www.mohanokor.com ,គេហទំព័រសង្គម (Facebook): www.facebook.com / Mohanokor

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង ៤: ៣០ល្ងាច

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។