នាយកគ្រប់គ្រងតំបន់ (០១នាក់) Full-time Job
5 years ago - Banking / Financial Service / Insurance - Phnom Penh - 1,415 viewsRoles & Responsibilities:
- សិក្សា ត្រួតពិនិត្យ ស្ថានភាពទីផ្សារ ព័ត៌មានគូរប្រកួតប្រជែង ឱកាស ការគំរាមកំហែង ក្នុងតំបន់ប្រតិបត្តិការដែលមានស្រាប់ និងឱកាសពង្រីកតំបន់ប្រតិបត្តិការថ្មី ក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ខ្លួន ។
- តាមដាន ត្រួតពិនិត្យ ការអនុវត្តផែនការអាជីវកម្ម ប្រចាំឆ្នាំរបស់សាខា ក្រោមឱវាទ ឲ្យសម្រេចបានផែនការដែលបានគ្រោងទុក គ្រប់ផលិតផលនីមួយៗ ។
- គ្រប់គ្រង ចាត់ចែង តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការបញ្ចេញឥណទានរបស់សាខា ដែលបានអនុម័ត ឬផ្តល់សិទ្ធិឲ្យគេអនុម័ត ។
- ត្រួតពិនិត្យមើលផែនការធនធានមនុស្ស ចូលរួមផ្សព្វផ្សាយជ្រើសរើស និងសម្ភាសន៍បុគ្គលិក តាមសាខាក្រោមឱវាទ ដើម្បីធានាថាធនធានមនុស្សគ្រប់ផ្នែកមានគ្រប់គ្រាន់តាមផែនការ ។
- ធានាឲ្យប្រាកដថា គោលនយោបាយឥណទាន នីតិវិធី អនុសារណៈផ្សេងៗ និងគោលនយោបាយគ្រប់ផ្នែក នៃសាខាក្រោមឱវាទ បានអនុវត្តត្រឹមត្រូវស្របតាមគោលការណ៍ដែលបានចែង ។
Job Requirements:
- បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច គ្រប់គ្រងអាជីវកម្ម ឬជំនាញពាក់ព័ន្ធផ្សេងទៀត ។
- មានបទពិសោធន៍យ៉ាងតិច ០៥ឆ្នាំឡើទៅ ពាក់ព័ន្ធនឹងវិស័យធនាគារ
- មានភាពជាអ្នកដឹកនាំ និងជម្រុញលើកទឹកចិត្ត ។
- មានចំណេះដឹងខាងផ្នែកបច្ចេកទេសដូចជា Ms. Word, Excel, PowerPoint, Email ។
- មានទំនាក់ទំនងល្អគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងបង្កើនភាពទុកចិត្ដ ។
- មានភាពស្មោះត្រង់ សុខភាពល្អ មានឆន្ទៈខ្ពស់ចំពោះការងារ និងមានភាពអត់ធ្មត់
- មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ និងអាចធ្វើការតាមបណ្ដាខេត្តផ្សេងៗទៀតបាន ។
How to Apply:
ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ ។
ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទំនាក់ទំនងព័ត៌មាន ៖ (855) 23 888 879 / 87 526 666 ឬ E-mail: [email protected]
គេហទំព័រ ៖ www.mohanokor.com ,គេហទំព័រសង្គម (Facebook): www.facebook.com / Mohanokor
ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤: ៣០ល្ងាច ៕
Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។