Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

ប្រធានផែ្នកប្រតិបត្តិតាម (Manager of Compliance Unit) ចំនួន ០១នាក់ Full-time Job

4 years ago Banking / Financial Service / Insurance Phnom Penh 1,232 views
Roles & Responsibilities:
  • កំណត់ និងកាត់បន្ថយហានិភ័យដែលប៉ះពាល់ផ្នែកផ្លូវច្បាប់ និងកេរ្តិ៍ឈ្មោះរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ។
  • អនុវត្ត និងធានាបាននូវប្រតិបតិ្តការប្រចាំថ្ងៃរបស់គ្រឹះស្ថាន ឲ្យអនុលោមតាមច្បាប់ បទប្បញ្ញតិ្ត គោលការណ៍ នីតិវិធីរបស់គ្រឹះស្ថាន និងស្តង់ដាររួមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលចេញដោយស្ថាប័ននិយតករ ម្ចាស់បំណុល និងអ្នកពាក់ព័ន្ធដទៃទៀត។
  • ការរៀបចំ ថែរក្សា និងធ្វើបច្ចុប្បន្នភាព គោលការណ៍ ប្រតិបត្តិតាម របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ។
  • ដើរតួជាអ្នកទំនាក់ទំនងរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និងនិយតករ NBC/ FIU និងមេធាវីខាងក្រៅ ឬក្រុមហ៊ុនច្បាប់។
  • អនុវត្តមុខងាររបស់មន្ត្រីប្រឆាំងការសំអាតសាច់ប្រាក់ ករណីចាំបាច់ និង​ធានាបាននូវការអនុវត្តគោលការណ៍ ប្រឆាំងការសំអាតសាច់ប្រាក់ របស់គ្រឹះស្ថានឲ្យមានប្រសិទ្ធភាព។

រាយការណ៍ជាទៀងទាត់ ឬជាយថាហេតុលើបញ្ហា ប្រតិបត្តិតាម និង ការសម្អាតសាច់ប្រាក់ ទៅក្រុមប្រឹក្សាភិបាលដែលទទួលខុសត្រូវ។

Job Requirements:
  • បរិញ្ញាប័ត្រច្បាប់ពីស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ ឬបរិញ្ញាបត្រជាន់ខ្ពស់ជាអាទិភាព​។
  • មានបទពិសោធន៍យ៉ាងតិច០៣ ឆ្នាំ ទាក់ទងនឹងការត្រួតពិនិត្យផ្ទៃក្នុង ឬសវនកម្មនៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។
  • មានអាយុចាប់ពី ២៥ឆ្នាំ ដល់៤០ឆ្នាំ។
  • ត្រូវមានការវិភាគ និងវិនិច្ឆ័យល្អ។
  • មានទំនាក់ទំនងល្អ និងជំនាញបញ្ចុះបញ្ចូល។
  • មានអត្តចរិត និងសុខភាពល្អ រីករាយនឹងការងារ។
  • ចេះភាសាអង់គ្លេស សរសេរ និងនិយាយបានល្អ។
  • មានចំណេះដឹងខាងផ្នែកកុំព្យូទ័រ ដូចជា Ms. Word, Excel

PowerPoint, Email។

• អាចធ្វើដំណើរតាមបណ្ដាសាខាខេត្តផ្សេងៗបាន។

How to Apply:

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូរទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖សញ្ញាបត្រ អត្ត​​សញ្ញាណ​​​ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និងលិខិតបញ្ជាក់ផ្សេងៗ

ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន ៖ (855)​ 23​ 888 879 / 87 999 291 / 093 447 799E-mail: [email protected]

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

ផុតកំណត់ទទួលពាក្យ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០ល្ងាច

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។