ប្រធានមន្រ្តីឥណទាន (០៥នាក់) Full-time Job
5 years ago - Banking / Financial Service / Insurance - Phnom Penh - 1,388 viewsRoles & Responsibilities:
- សិក្សា និងអនុវត្តឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ និងអភិវឌ្ឍឲ្យទាន់សម័យជានិច្ចនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានា ដែលពាក់ព័ន្ធនឹងតួនាទីឲ្យមានប្រសិទ្ធភាពខ្ពស់ ។
- អនុវត្តកិច្ចការឥណទានក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវដោយធានាអនុវត្តឲ្យបានត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន ៖ ការចុះផ្សព្វផ្សាយ ការបញ្ចេញឥណទាន ការប្រមូលឥណទាន និងការដោះស្រាយបំណុល ។
- ទំនាក់ទំនងល្អជាមួយបុគ្គលិក មហានគរ អតិថិជន និងអាជ្ញាធរមូលដ្នាន ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះវប្បធម៌ល្អប្រពៃរបស់គ្រឹះស្ថាន ។
- ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី ។
Job Requirements:
- កម្រិតវប្បធម៌ ជានិសិ្សតឆ្នាំទី២ ផ្នែកបរិញ្ញាបត្រ ឫបរិញ្ញាបត្ររងឡើងទៅ។
- មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
- មានបទពិសោធន៍យ៉ាងតិច ០១ឆ្នាំពាក់ព័ន្ធនឹងឥណទាន ។
- អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ (Ms. Office) ។
- មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
- មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
* អត្ថប្រយោជន៍ទទួលបាន៖
- ប្រាក់បៀវត្សរ៍ខ្ពស់ និងប្រកួតប្រជែងជាមួយទីផ្សារការងារបច្ចុប្បន្ន
- ប្រាក់ឧបត្ថម្ភជួលម៉ូតូ និងឧបត្ថម្ភសាំងប្រចាំខែ
- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ
- វិភាជន៍ប្រាក់ចំណេញប្រចាំឆ្នាំ
- ប្រាក់ឧបត្ថម្ភលើការសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញបន្ថែម
- ប្រាក់ឧបត្ថម្ភតំបន់
- ប្រាក់ឧបត្ថម្ភលំហែមាតុភាព
- ប្រាក់ឧបត្ថម្ភបេសកកម្ម
- ប្រាក់ឧបត្ថម្ភមុខតំណែង
- ប្រាក់បុព្វលាភសម្រាប់បុណ្យចូលឆ្នាំប្រពៃណី និងបុណ្យភ្ជុំបិណ្ឌ
- ប្រាក់រំលឹកអតីតភាពការងារ
- ប្រាក់ឧបត្ថម្ភមរណភាព
- ធានារ៉ាប់រងលើហានិភ័យការងារ
- ធានារ៉ាប់រងលើសេវាថែទាំសុខភាព
- ប្រាក់សោហ៊ុយធ្វើដំណើរ
- អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត តាមគោលការណ៍កំណត់
How to Apply:
ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅគ្រប់ការិយាល័យ-សាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក។ ការដាក់ពាក្យសុំបម្រើការងារត្រូវភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
និងលិខិតបញ្ជាក់ផ្សេងៗ ។
អាស័យដ្ឋានសម្រាប់ទំនាក់ទំនង និងដាក់ពាក្យសុំបម្រើការងារ
ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
សាខា ៖ គ្រប់សាខាទូទាំងខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ។
លេខទូរសព្ទទំនាក់ទំនង ៖ 087 999 291 / 093 44 77 99 ឬ E-mail: [email protected]
គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)៖ www.facebook.com/Mohanokor
ចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ៕