មន្ត្រីគ្រប់គ្រងហានិភ័យប្រតិបត្តិការ(03posts) Full-time Job
4 years ago - Banking / Financial Service / Insurance - Phnom Penh - 1,233 viewsRoles & Responsibilities:
- ជំនួយដល់នាយកប្រតិបត្តិហានិភ័យលើការងារដែលពាក់ព័ន្ធ និងនាយកដ្ឋានគ្រប់គ្រងហានិភ័យ
- សហការ និងអនុវត្តការងារក្នុងការគ្រប់គ្រងហានិភ័យក្នុងគ្រឹះស្ថានដើម្បីធានាលើប្រសិទ្ធិភាពនៃការគ្រប់គ្រងហានិភ័យទាំងឡាយ ។
- ចូលរួមគាំទ្រ ការវាយតម្លៃលើហានិភ័យសម្រាប់គ្រប់ផលិតផល សេវាកម្មរបស់គ្រឹះស្ថានទាំងផលិតផលចាស់ និងផលិតផលថ្មី ។
- ជំនួយនៅក្នុងការរៀបចំគោលការណ៍ និងនីតិវិធី និងផែនការសកម្មភាព ក្នុងគោលបំណងដើម្បីកាត់បន្ថយហានិភ័យ ជាពិសេសហានិភ័យឥណទាន និងហានិភ័យប្រតិបត្តិការ ។
- ប្រមូលរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងពីនាយកដ្ឋាន នាយកតំបន់ និងសាខាដើម្បីធ្វើការវិភាគលើអត្រា/កម្រិត ដែលអាចគ្រប់គ្រងបាន និងចំណុចខ្សោយដែលត្រូវបំពេញ ។
- កិច្ចការផ្សេងៗដែលតម្រូវដោយនាយកនាយកដ្ឋានសាមី ។
Job Requirements:
- កំពុងសិក្សា ឫបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឫបរិញ្ញាបត្ររង ។
- អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង ។
- មានគំនិតឆ្នៃប្រឌិតខ្ពស់ មានជំនាញ និងមានការវិភាគស៊ីជម្រៅ ។
- មានចំណេះដឹងខាងផ្នែកកុំព្យូទ័រ ដូចជា Ms. Word, Ms. Excel Power Point, Email ។
- មានទំនាក់ទំនងល្អគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងបង្កើនភាពទុកចិត្ដ
- មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានភាព រួសរាយ ស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
- អាចធ្វើដំណើរតាមបណ្ដាសាខាខេត្តផ្សេងៗបាន ។
How to Apply:
ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ ។
ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ទំនាក់ទំនងព័ត៌មាន ៖ 023 888 879 / 087 999 291 ឬ E-mail: [email protected]
គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)៖ www.facebook.com/Mohanokor
ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤: ៣០ល្ងាច ៕
Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។