Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

មន្ត្រីឥណទាន (Credit Officer) ចំនួន ២០នាក់ Full-time Job

5 years ago Banking / Financial Service / Insurance Phnom Penh 1,250 views
Roles & Responsibilities:

តួនាទី និងភារកិច្ចទទួលខុសត្រូវ

  • សិក្សា និងអនុវត្តឲ្យបានល្អ ត្រឹមត្រូវ ច្បាស់លាស់ និងអភិវឌ្ឍឲ្យទាន់សម័យជានិច្ចនូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានា ដែលពាក់ព័ន្ធនឹងតួនាទីឲ្យមានប្រសិទ្ធភាពខ្ពស់ ។
  • អនុវត្តកិច្ចការឥណទានក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវដោយធានាអនុវត្តឲ្យបានត្រឹមត្រូវ ច្បាស់លាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះរួមមាន៖

ការចុះផ្សព្វផ្សាយ ការបញ្ចេញឥណទាន ការប្រមូលឥណទាន និងការដោះស្រាយបំណុល ។

  • ត្រួតពិនិត្យខ្លួនឯង នូវរាល់ភាពអសកម្មការងារ ដើម្បីធ្វើការកែលម្អ

និងបំពេញចំណុចខ្វះខាតឲ្យបានទាន់ពេល ដើម្បីអនុវត្តន៍ការងារមានប្រសិទ្ធភាព

  • ទំនាក់ទំនងល្អជាមួយបុគ្គលិក មហានគរ អតិថិជន និងអាជ្ញាធរមូល

ដ្ឋាន ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះវប្បធម៌ល្អប្រពៃរបស់គ្រឹះស្ថាន ។

  • ការងារពាក់ព័ន្ធផ្សេងៗទៀតត្រូវបែងចែកដោយប្រធានសាមី ។
Job Requirements:

លក្ខខណ្ឌនៃការជ្រើសរើស

  • កម្រិតវប្បធម៌ជាប់បឌុប(ថ្នាក់ទី១២)ឬបន្តថ្នាក់បរិញ្ញាបត្រ

ឡើងទៅ ។

  • មិនទាមទារបទពិសោធន៍ ។
  • មានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ។
  • ជានីតិជន ដែលមានសញ្ជាតិខ្មែរ ។
  • អាចប្រើប្រាស់ភាសាអង់គ្លេស និងកម្មវិធីកុំព្យូទ័រ (Ms. Office) ។
  • មានលក្ខណៈសម្បត្តិសមរម្យ ការប្រាស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបម្រើអតិថិជន ។
  • មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។
  • អាចធ្វើការនៅតាមបណ្តាខេត្តបាន ។
How to Apply:

ពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្ត​​សញ្ញាណ​​​ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

ប័ណ្ណបើកបរ និងលិខិតបញ្ជាក់ផ្សេងៗ

ការិយាល័យកណ្តាល អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ទំនាក់ទំនងព័ត៌មាន (855)​ 23​ 888 879 / 87 999 291E-mail: [email protected]

គេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)www.facebook.com/Mohanokor

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង ៤: ៣០ល្ងាច

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។