Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

មន្រ្តីឥណទាន ៥០ នាក់ ប្រចាំសាខាស្អាង ព្រះសីហនុ ព្រៃនប់ ស្ទឹងហាវ កំពត បន្ទាយមាស ច្បារអំពៅ និង សាខាសែនសុខ Full-time Job

4 years ago Banking / Financial Service / Insurance Phnom Penh 2,346 views
Roles & Responsibilities:

តួនាទី និងទំនួលខុសត្រូវ៖

  1. រៀបចំនិងអនុវត្តផែនការសកម្មភាព និងប្រកាន់ខ្ជាប់នូវគោលនយោបាយនិងនីតិវិធីឥណទានរបស់គ្រឹះស្ថាន។
  2. រៀបចំផែនការការងារប្រចាំសប្តាហ៍ និងប្រចាំខែ រួមទាំងមានការប្រមូលសំណងនិងការទូទាត់ដែលទទួលបានការយល់ព្រមពីប្រធានក្រុមមន្រ្តីឥណទាន និង ប្រធានសាខា។
  3. កសាងបណ្តាញជាមួយអាជ្ញាធរមូលដ្ឋានមានដូចជា៖ មេភូមិ មេឃុំ មេប៉ុស្តិ៍​ និងប្រតិបត្តិករ មីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅតាមតំបន់នានា។
  4. ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ស្ថាប័នដើម្បីកំណត់គោលដៅអតិថិជននៅតំបន់សក្តានុពលនិងជួយមន្រ្តីឥណទានផ្សេងទៀតក្នុងការផ្សព្វផ្សាយជាក្រុមតាមការស្នើសុំរបស់ក្រុមប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
  5. ជួបអតិថិជនសក្តានុពលនិងវាយតម្លៃពាក្យសុំប្រាក់កម្ចីរបស់ពួកគេដោយអនុលោមតាមគោលការណ៍និងនីតិវិធីឥណទានរបស់គ្រឹះស្ថាន។
  6. ធានាឱ្យបាន ១០០% នៃការប្រើប្រាស់ប្រាក់កម្ចីរបស់អតិថិជនឱ្យត្រឹមត្រូវតាមគោលបំណង។
  7. ចាត់វិធានការជាបន្ទាន់នៅពេលមានការកើតឡើងនៃប្រាក់កម្ចីហួសកាលកំណត់ហើយត្រូវរាយការណ៍ពីស្ថានភាពនេះទៅប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា សម្រាប់ជាព័ត៌មាន និងដំណោះស្រាយ។
  8. ប្រឹក្សា និងផ្តល់យោបល់ ចែករំលែកព័ត៌មានដល់អតិថិជនក្នុងការធ្វើអាជីវកម្មនិងគាំទ្រអាជីវកម្មរបស់ពួកគាត់។
  9. ធ្វើការស្រាវជ្រាវលើការស្ទង់មតិអំពីការពេញចិត្តរបស់អតិថិជនការវិភាគភាពខ្លាំង ភាពខ្សោយ ឳកាស និងការគំរាមកំហែង របស់ដៃគូប្រកួតប្រជែងរបស់ស្ថាប័នក្នុងតំបន់ប្រតិបត្តិការហើយបញ្ជូនរបាយការណ៍ទៅប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា ។
  10. រៀបចំរបាយការណ៍ប្រចាំខែអាចត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
  11. កិច្ចការងារផ្សេងៗទៀតត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។

Job Requirements:

លក្ខខណ្ឌតម្រូវ៖

  1. បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬ បរិញ្ញបត្រផ្នែកធនាគារ, ហិរញ្ញវត្ថុ, គណនេយ្យ,សេដ្ឋកិច្ច, គ្រប់គ្រង, ពាណិជ្ជកម្ម និងជំនាញដែលពាក់ព័ន្ធ។
  2. បេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរ។
  3. មានបទពិសោធន៏យ៉ាងតិច ១ ឆ្នាំទាក់ទងនិងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
  4. ពូកែខាងគណិតវិទ្យានិងជំនាញគណនាល្អ។
  5. មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហា។
  6. មានចំណេះដឹងអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Ms Office ។
  7. មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងអាចធ្វើការជាក្រុមបាន។
  8. អាចធ្វើការក្រោមសម្ពាធបាន។
  9. មានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីៗ និងរៀនឆាប់រហ័ស។
  10. ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។

How to Apply:

របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុង ហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល [email protected]
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 333 64 13

មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ធនាគារ ណុងហឹប ត្រូវបានទទួលស្គាល់ថា ជាស្ថាប័នហិរញ្ញវត្ថុ ដែលមានភាពជឿនលឿនបំផុតនៅជុំវិញពិភពលោកជាមួយនឹងកំណត់ត្រាប្រវត្តិសាស្ត្រ ពាក់កណ្តាលសតវត្សមកហើយ នៅក្នុងផ្តល់សេវាហិរញ្ញវត្ថុ។ ធនាគារនេះ បានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅក្រៅប្រទេសតាមរយៈសាខាបរទេសនៅសហរដ្ឋអាមេរិក និងវៀតណាម ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា និងការិយាល័យតំណាងនៅក្នុងប្រទេសចិន និងឥណ្ឌា។