Login for faster access to the best deals. Click here if you don't have an account.
Warning ! This ad has expired. The product or service is not more available (may be)

មន្រ្តីផ្នែកអភិវឌ្ឍកម្មវិធី (ចំនួន ០១នាក់) Full-time Job

5 years ago Accounting / Finance Phnom Penh 1,296 views
Roles & Responsibilities:

ភារៈកិច្ច និងការទទួលខុសត្រូវសំខាន់ៗ

  1. គោរពយ៉ាងម៉ឺងម៉ាត់តាមទស្សនវិស័យ បេសកកម្ម គោលការណ៍ នីតិវិធី

សេចក្តីណែនាំ​របស់ ហ្វូណន

  1. បង្កើត/កែប្រែកម្មវិធីគ្រប់គ្រង សម្រាប់ប្រើប្រាស់ក្នុងគ្រឹះស្ថាន ដើម្បីសម្រួល ដល់ប្រិតិបត្តិការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់
  2. វិភាគពីទំហំនៃការប្រើប្រាស់ និង បង្កើត Database Structure ដែល សក្តិសមសម្រាប់ទំហំប្រតិបត្តិការ
  3. សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើUATលើប្រព័ន្ធ ធ្វើយ៉ាងណា ធានាភាពត្រឹមត្រូវ មុនពេលដំណើរការប្រើប្រាស់
  4. សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីបង្កើត User guide សម្រាប់ ប្រើប្រាស់ប្រព័ន្ធ
  5. សហការជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីបង្រៀនអ្នកប្រើប្រាស់ពីប្រព័ន្ធ

ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់ថ្នាក់ដឹកនាំ ។

Job Requirements:

គុណវុឌ្ឍចម្បងៗ

  1. បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឫ កំពុងសិក្សាឆ្នាំទី៤ ផ្នែកព័ត៌មានវិទ្យា
  2. មានបទពិសោធន៍ លើការអភិវឌ្ឍន៍ Software ​រឹតតែប្រសើរ
  3. ត្រូវមានចេះដឹងទាក់ទងនឹង Database ដូចជា Ms. SQL Server, MySQL និង មូលដ្ឋានគ្រឹះមួយចំនួនរបស់ Oracle
  4. ចេះសរសេរកម្មវិធីជាមួយ Ms. Access, VB.Net, PHP, ASP.Net, C# និង Java script​័& Web services កាន់តែប្រសើរ
  5. មានចំណេះដឹង ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញវត្ថុកាន់តែប្រសើរ
  6. ជាមនុស្សអំណត់ តស៊ូ ស្វាហាប់នឹងការងារ ជាមនុស្សស្មោះត្រង់ និងមានឆន្ទៈខ្ពស់ក្នុងការបម្រើការងារជាក្រុម

មានឆន្ទៈក្នុងការសិក្សាពីបច្ចេកវិទ្យាថ្មីៗ ។

How to Apply:

បែបបទដាក់ពាក្យ

  1. បេក្ខជនមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យដោយឥតគិតថ្លៃ និងដាក់ពាក្យនៅតាមការិយាល័យសាខា ហ្វូណន ដែលនៅជិតលោកអ្នកបំផុត ឬការិយាល័យកណ្តាលមានអាសយដ្ឋាន អគារលេខ៩៥ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬ តាម​រយៈអ៊ីមែល [email protected]

សាកសួរព័ត៌មានបន្ថែមតាមទូរសព្ទលេខ៖ 069 888 114

Company Description
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមានភាគទុនិកយុទ្ធសាស្រ្តដ៏រឹងមាំ គឺ ក្រុមហ៊ុន វិនិយោគកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនហ្វូលឺតុនហ្វាយណាន់ស៊ល្យហូលឌីង (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីឈ្មោះនៅក្នុង និង ក្រៅប្រទេស។ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាជាផ្លូវការ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាទាំងនៅក្នុងរាជធានី និងទីជនបទ ជាមួយនឹង បណ្តាញប្រតិបត្តិការចំនួន៥១សាខា ដោយគ្របដណ្តប់រហូតដល់កម្រិតខេត្ត និង ស្រុក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។