មន្រ្តីផ្នែកអភិវឌ្ឍកម្មវិធី (ចំនួន ០១នាក់) Full-time Job
5 years ago - Accounting / Finance - Phnom Penh - 1,295 viewsRoles & Responsibilities:
ភារៈកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
- គោរពយ៉ាងម៉ឺងម៉ាត់តាមទស្សនវិស័យ បេសកកម្ម គោលការណ៍ នីតិវិធី
សេចក្តីណែនាំរបស់ ហ្វូណន
- បង្កើត/កែប្រែកម្មវិធីគ្រប់គ្រង សម្រាប់ប្រើប្រាស់ក្នុងគ្រឹះស្ថាន ដើម្បីសម្រួល ដល់ប្រិតិបត្តិការប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់
- វិភាគពីទំហំនៃការប្រើប្រាស់ និង បង្កើត Database Structure ដែល សក្តិសមសម្រាប់ទំហំប្រតិបត្តិការ
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើUATលើប្រព័ន្ធ ធ្វើយ៉ាងណា ធានាភាពត្រឹមត្រូវ មុនពេលដំណើរការប្រើប្រាស់
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីបង្កើត User guide សម្រាប់ ប្រើប្រាស់ប្រព័ន្ធ
- សហការជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីបង្រៀនអ្នកប្រើប្រាស់ពីប្រព័ន្ធ
ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់ថ្នាក់ដឹកនាំ ។
Job Requirements:
គុណវុឌ្ឍចម្បងៗ
- បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឫ កំពុងសិក្សាឆ្នាំទី៤ ផ្នែកព័ត៌មានវិទ្យា
- មានបទពិសោធន៍ លើការអភិវឌ្ឍន៍ Software រឹតតែប្រសើរ
- ត្រូវមានចេះដឹងទាក់ទងនឹង Database ដូចជា Ms. SQL Server, MySQL និង មូលដ្ឋានគ្រឹះមួយចំនួនរបស់ Oracle
- ចេះសរសេរកម្មវិធីជាមួយ Ms. Access, VB.Net, PHP, ASP.Net, C# និង Java script័& Web services កាន់តែប្រសើរ
- មានចំណេះដឹង ពាក់ព័ន្ធនឹងវិស័យមីក្រូហិរញវត្ថុកាន់តែប្រសើរ
- ជាមនុស្សអំណត់ តស៊ូ ស្វាហាប់នឹងការងារ ជាមនុស្សស្មោះត្រង់ និងមានឆន្ទៈខ្ពស់ក្នុងការបម្រើការងារជាក្រុម
មានឆន្ទៈក្នុងការសិក្សាពីបច្ចេកវិទ្យាថ្មីៗ ។
How to Apply:
បែបបទដាក់ពាក្យ
- បេក្ខជនមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យដោយឥតគិតថ្លៃ និងដាក់ពាក្យនៅតាមការិយាល័យសាខា ហ្វូណន ដែលនៅជិតលោកអ្នកបំផុត ឬការិយាល័យកណ្តាលមានអាសយដ្ឋាន អគារលេខ៩៥ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]។
សាកសួរព័ត៌មានបន្ថែមតាមទូរសព្ទលេខ៖ 069 888 114
Company Description
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមានភាគទុនិកយុទ្ធសាស្រ្តដ៏រឹងមាំ គឺ ក្រុមហ៊ុន វិនិយោគកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនហ្វូលឺតុនហ្វាយណាន់ស៊ល្យហូលឌីង (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីឈ្មោះនៅក្នុង និង ក្រៅប្រទេស។ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាជាផ្លូវការ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាទាំងនៅក្នុងរាជធានី និងទីជនបទ ជាមួយនឹង បណ្តាញប្រតិបត្តិការចំនួន៥១សាខា ដោយគ្របដណ្តប់រហូតដល់កម្រិតខេត្ត និង ស្រុក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។