មន្ត្រីសវនកម្មបច្ចេកវិជ្ជាព័ត៌មាន (ចំនួន ០១នាក់) Full-time Job
5 years ago - Accounting / Finance - Phnom Penh - 1,162 viewsRoles & Responsibilities:
ភារៈកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
- គោរពយ៉ាងម៉ឺងម៉ាត់តាមទស្សនវិស័យ បេសកកម្ម គោលការណ៍ នីតិវិធី និងសេចក្តីណែនាំរបស់ ហ្វូណន ។
- រៀបចំ និងចូលរួមក្នុងការធ្វើសវនកម្មទាំងប្រតិបត្តិការនៅការិយាល័យកណ្តាល និងតាមសាខា ធៀបជាមួយនឹងគោលការណ៍, នីតិវិធី និងសេចក្តីណែនាំនានា ដើម្បីវាយតម្លៃអំពីគុណភាពនៃការគ្រប់គ្រប់គ្រងផ្ទៃក្នុង និងផ្តល់អនុសាសន៍កែលម្អ និងអនុលោមតាម។
- ស្វែងយល់អំពីប្រតិបត្តិការ និងផ្នែកបច្ចេកវិជ្ជាព័ត៌មានរបស់ហ្វូណនមីក្រូហិរញ្ញវត្ថុ ដើម្បីធើ្វការវិភាគ និងកំណត់អំពីសញ្ញាណហានិភ័យដែលអាចកើតមានឡើងទាក់ទងទៅនឹងផ្នែកបច្ចេកវិជ្ជាព័ត៌មាន ដើម្បីចូលរួមបង្កើត និងធ្វើបច្ចុប្បន្នភាពកម្មវិធី និងនីតិវិធី សវនកម្មបច្ចេកវិជ្ជាព័ត៌មាន។
- រៀបចំផែនការសកម្មភាព និងលទ្ធផលសវនកម្ម ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- ជ្រើសរើសទីតាំងសវនកម្ម (សាខា និងការិយាល័យកណ្តាល) និងគណនី ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃពីចំណុចខ្វះខាត និង សញ្ញាណ និងកម្រិតហានិភ័យបច្ចេកវិជ្ជាព័ត៌មាន ។
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវ ការគ្រប់គ្រងបច្ចេកវិជ្ជាព័ត៌មមាន ដូចជា ឯកសារគាំទ្រ ការប្រតិបត្តិបច្ចេកវិជ្ជាព័ត៌មាន ទិន្នន័យក្នុងប្រព័ន្ធធនាគារស្នូល និងសុវត្ថិភាពបណ្តាញបច្ចេកវិជ្ជាព័ត៌មាន (Network & Server)... ។
- រៀបចំ និងបំពេញសន្លឹកកិច្ចការ ឯកសារគាំទ្រលទ្ធផល និងផ្តល់អនុសាសន៍អំពីដំណើរប្រតិបត្តិសវនកម្ម ។
- រៀបចំរបាយការណ៍សវនកម្មពង្រាងនៃកម្មវិធីសវនកម្ម ផ្តល់អនុសាសន៍ ដើម្បីអនុវត្តបន្ត និងរក្សាទុកទិន្នន័យសវនកម្ម និងតាមដានដំណោះស្រាយនៃលទ្ធផលសវនកម្ម ។
- គ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិជ្ជាសវនកម្មផ្ទៃក្នុង ។
ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការរបស់ថ្នាក់ដឹកនាំ។
Job Requirements:
គុណវុឌ្ឍចម្បងៗ
បញ្ចប់ថ្នាក់បរិញ្ញាបត្រ Computer Science, Information Systems ឬជំនាញដែលមានតម្លៃស្មើ
មានបទពិសោធន៍០១ឆ្នាំ ក្នុងសវនកម្មបច្ចេកវិជ្ជាព័ត៌មាន (IT Audit)
មានផែនការយ៉ាងសកម្ម ជាពិសេសការសវនកម្មតាខេត្ត
មានការប្រាស្រ័យទាក់ទាក់ និងធ្វើការងារជាក្រុមបានល្អ
ជាមនុស្សអំណត់ តស៊ូ ព្យាយាម ស្វាហាប់នឹងការងារ ស្មោះត្រង់ និងមានឆន្ទៈខ្ពស់ក្នុងការងារ ។
អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
How to Apply:
បែបបទដាក់ពាក្យ
- បេក្ខជនមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទទួលពាក្យដោយឥតគិតថ្លៃ និងដាក់ពាក្យនៅតាមការិយាល័យសាខា ហ្វូណន ដែលនៅជិតលោកអ្នកបំផុត ឬការិយាល័យកណ្តាលមានអាសយដ្ឋាន អគារលេខ៩៥ មហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ១១៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected] ។
ព័សាកសួរព័ត៌មានបន្ថែមតាមទូរសព្ទលេខ៖ 069 888 114
Company Description
ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលមានភាគទុនិកយុទ្ធសាស្រ្តដ៏រឹងមាំ គឺ ក្រុមហ៊ុន វិនិយោគកាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង (Canadia Investment Holding) និង ក្រុមហ៊ុនហ្វូលឺតុនហ្វាយណាន់ស៊ល្យហូលឌីង (Fullerton Financial Holding) នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីឈ្មោះនៅក្នុង និង ក្រៅប្រទេស។ ហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាជាផ្លូវការ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជាទាំងនៅក្នុងរាជធានី និងទីជនបទ ជាមួយនឹង បណ្តាញប្រតិបត្តិការចំនួន៥១សាខា ដោយគ្របដណ្តប់រហូតដល់កម្រិតខេត្ត និង ស្រុក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។